ពិធីរៀបអាពាហ៍ពិពាហ៍
ឥតគិតថ្លៃឈ្នួលកន្លែង ឥតគិតថ្លៃសម្រាប់ចំណតយានយន្ត
ជួលពីម៉ោង៤រសៀល រហូតដល់ម៉ោង៩យប់ អាចបន្ថែមម៉ោងបាន
មានផ្តល់ជូនកញ្ចប់វីអាយភី សូមទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានលម្អិត
ប្រូម៉ូសិន
៣០-៥០តុ
- – ០១បន្ទប់សម្រាប់រាត្រីក្រេបចន្ឌទឹកឃ្មុំ០១យប់
- – បន្ទប់ពិសេស០៣បន្ទប់សម្រាប់ស្នាក់នៅ០១យប់
- – អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់មនុស្ស៨នាក់
- – ឥតគិតថ្លៃសម្រាប់បន្ទប់ខារ៉ាអូខេ០១បន្ទប់រយៈពេល២ម៉ោង
- – កាដូដោយឥតគិតថ្លៃចំនួន០៨ដែលមានតម្លៃសរុបដល់៨០ដុល្លារ
៥០-៧០តុ
- – ០១បន្ទប់សម្រាប់រាត្រីក្រេបចន្ឌទឹកឃ្មុំ០១យប់
- – បន្ទប់ពិសេស០៤បន្ទប់សម្រាប់ស្នាក់នៅ០១យប់
- – អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់មនុស្ស១០នាក់
- – ឥតគិតថ្លៃសម្រាប់បន្ទប់ខារ៉ាអូខេ០២បន្ទប់ពេលរាត្រីរយៈពេល០២ម៉ោង
- – ឥតគិតថ្លៃចំនួន ០១ តុ
- – កាដូដោយឥតគិតថ្លៃចំនួន១០ដែលមានតម្លៃសរុបដល់១០០ដុល្លារ
- – ថែមជូន០២ម៉ោងដោយឥតគិតថ្លៃ
៧០-១០០តុ
- – ០១បន្ទប់សម្រាប់រាត្រីក្រេបចន្ឌទឹកឃ្មុំ០១យប់
- – បន្ទប់ពិសេស០៥បន្ទប់សម្រាប់ស្នាក់នៅ០១យប់
- – អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់មនុស្ស១២នាក់
- – ឥតគិតថ្លៃសម្រាប់បន្ទប់ខារ៉ាអូខេ វីអាយភី ០២បន្ទប់រយៈពេល២ម៉ោង
- – ឥតគិតថ្លៃចំនួន០២ តុ
- – កាដូដោយឥតគិតថ្លៃចំនួន១៥ដែលមានតម្លៃសរុបដល់១៥០ដុល្លារ
- – ថែមជូន០៣ម៉ោងដោយឥតគិតថ្លៃ
សេវាកម្មអាពាហ៍ពិពាហ៍ឈានមុខគេ
បន្ទប់ក្រេបចន្ទទឹកឃ្មុំ
បន្ទប់ក្រេបចន្ទទឹកឃ្មុំត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារដ៏ល្អបំផុត និងការតុបតែងប្រកបដោយភាពរ៉ូមេនទិកសម្រាប់យប់អាពាហ៍ពិពាហ៍។ ពីកន្លែងស្នាក់នៅដាច់ដោយឡែកដ៏ធំទូលាយ គ្រែធំទូលាយដ៏ល្អប្រណិត បន្ទប់ទឹកដ៏ស្រស់ស្អាតជាមួយនឹងអាងងូតទឹកមានជម្រៅជ្រៅ នឹងក្លាយជាបន្ទប់អាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះសម្រាប់កូនក្រមុំ និងកូនកំលោះ។
បន្ទប់ល្អប្រណិត
មិត្តភក្ដិ ឬសាច់ញាតិអាចសប្បាយរីករាយជាមួយកូនក្រមុំ និងកូនកំលោះ ដោយស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងបន្ទប់ដ៏ល្អប្រណិតរបស់យើងដែលស្ថិតនៅជាន់ខាងលើបង្អស់ដែលអាចមើលឃើញទេសភាពគួរឱ្យទាក់ទាញនៃតំបន់ជនបទប្រទេសកម្ពុជា។ បំពាក់ដោយគ្រឿងសង្ហារិម ព្រមទាំងបរិក្ខារដ៏ល្អវិចិត្រ និងធំទូលាយនោះ បន្ទប់នេះមានគ្រែដែលមានទំហំធំល្អប្រណិត បន្ទប់ទឹកដ៏ស្រស់ស្អាតជាមួយនឹងអាងងូតទឹកមានជម្រៅជ្រៅទៀតផង។
បន្ទប់ខារ៉ាអូខេ
បន្ទប់ខារ៉ាអូខេធំទូលាយ និងទាន់សម័យជាមួយនឹងបទចម្រៀងថ្មីៗរាប់រយបទដូចជា៖ បទចម្រៀងខ្មែរ / បទចម្រៀងវៀតណាម /បទចម្រៀងចិន។ វានឹងជាពេលវេលាដ៏សប្បាយរីករាយសម្រាប់គូស្វាមីភរិយា ព្រមទាំងមិត្តភក្តិ និងសាច់ញាតិបន្ទាប់ពីពិធីរៀបអាពាហ៍ពិពាហ៍ចប់រួចរាល់។
អាហារពេលព្រឹក
ចាប់ផ្តើមថ្ងៃដំបូងជាមួយនឹងអាហារពេលព្រឹកដែលមានរសជាតិឆ្ងាញ់ មានអាហារច្រើនប្រភេទ ច្រើនមុខ ពីភោជនីយដ្ឋានដ៏ប្រណិតរបស់យើង។