Ha Tien Vegas Foam Party Countdown ជាមួយអាហារប៊ូហ្វេនឹងប្រព្រឹត្តទៅនៅថ្ងៃទី 31 ខែធ្នូនេះ ម៉ោង 7 យប់នៅសណ្ឋាគារ Ha Tien Vegas ។
ជារាត្រីមួយដែលនឹងមានការប្រគុំតន្ត្រីពីសំណាក់ DJ Jelly និងក្រុមតន្ត្រីខ្មែរ ហើយក៏មានកម្មវិធី Foam party និង Color game សម្រាប់កម្សាន្ត ជាមួយហ្នឹងការលក់កាំជ្រួចដើម្បីអោយភ្ញៀវកិត្តិយសអាចបាញ់លេងសប្បាយ។
តម្លៃសំបុត្រប៊ូហ្វេ ១០ ដុល្លារសម្រាប់មនុស្សពេញវ័យ ៥ ដុល្លារសម្រាប់កុមារកម្ពស់លើសពី ១២០ សង់ទីម៉ែត្រ និងឥតគិតថ្លៃសម្រាប់កុមារក្រោម ១២០ សង់ទីម៉ែត្រ។ កញ្ចប់សំបុត្រនឹងផ្តល់ជូនអាហារ និងភេសជ្ជៈគ្មានដែនកំណត់ ប័ណ្ណកម្សាន្ត 100.000 ដុង សំបុត្រចាប់រង្វាន់ និងកាដូក្នុងពិធីជប់លៀងដោយឥតគិតថ្លៃ។
ការចាប់រង្វាន់ចំនួន 5រង្វាន់ ដែលរង្វាន់សរុបរួមមាន សាច់ប្រាក់ 500 ដុល្លារ ទូរស័ព្ទ Oppo និងកង់អគ្គិសនី។
ទិញសំបុត្រនៅសណ្ឋាគារ Hà Tien Vegas ដើម្បីចូលរួមក្នុងរាត្រីដ៏សប្យាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅថ្ងៃទី 31 ខែធ្នូ ដើម្បីអបអរឆ្នាំថ្មី ឆ្នាំ 2025។